លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានដឹកនាំលោក លោកស្រីអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់ចូលរួមប្រជុំស្តីពីការពង្រឹងវិសាលភាព"ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ" និងការបំពាក់ Attendance QR សម្រាប់ស្រង់វត្តមានប្រចាំថ្ងៃដោយស្វ័យប្រវត្តិតាមរយ:កម្មវិធី MEF Profile នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ ដែលរៀបចំដោយនាយកដ្ឋានបុគ្គលិក នារសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត